/63f5da4061d31_1677056520_medium.jpg)
- 2023-02-22 04:01:06
- បាល់ទាត់
Ancelotti សរសើរ Vinicius និងកីឡាករជើងចាស់ Real មួយចំនួន ក្រោយឈ្នះ Liverpool ៥-២
- 2023-02-22 04:01:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti សរសើរ Vinicius និងកីឡាករជើងចាស់ Real មួយចំនួន ក្រោយឈ្នះ Liverpool ៥-២
ចន្លោះមិនឃើញ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មានដោយបានធ្វើការសរសើរមិនដាច់ពីមាត់ទៅលើកីឡាករ Vinicus Jr ក៏ដូចជាកីឡាករជើងចាស់របស់លោកមួយចំនួនដូចជា Toni Kroos, Karim Benzema និង Luka Modric ក្រោយជួយឲ្យប្រកួតឈ្នះ Liverpool នូវលទ្ធផល ៥-២ ក្នុងប្រកួត UEFA Champions League វគ្គ១៦ក្រុម ជើង១ កាលពីយប់មិញ។
លោក Ancelotti បាននិយាយថា៖" Vinicius ជាកីឡាករដែលធ្វើការសម្រេចចិត្តក្នុងការប្រកួតម៉ត់ចត់ជាងគេនៅលើកលោក។ គ្មាននរណាគេធ្វើបានដូចគេនោះទេ។ គេបានបញ្ចេញសមត្ថភាពដ៏អស្ចារ្យជួយយើងទៀតហើយក្នុងយប់នេះ "។
លោកបន្តថា៖" ចំពោះកីឡាករជើងចាស់របស់យើងក៏បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមយើងផងដែរ។ Kroos, Benzema និង Modric ដឹកនាំក្រុមឲ្យចេញជាលទ្ធផលបែបនេះ "។
ក្រោយ Liverpool នាំមុខ២គ្រាប់មុនក្នុងការប្រកួតយប់មិញ Vinicius ក៏បានវាយតាមទាន់២គ្រាប់ នៅក្នុងតង់ទី១វិញ លុះនៅតង់ទី២ Militao ស៊ុតចូល១គ្រាប់ និង Benzema ស៊ុតបន្ថែម២គ្រាប់ ដោយលទ្ធផល ៥-២ គឺត្រឹមនាទីទី ៦៧។
តាំងពីប្រកួតរដូវកាលឆ្នាំ២០១៤/១៥មក Real ប៉ះ Liverpool ៧ដង ក្នុងប្រកួត UCL ដោយក្នុងនោះ Real ឈ្នះ ៦ដង និងស្មើនឹង Liverpool ១ដង៕