/64071baf8df8a_1678187400_medium.jpg)
- 2023-03-07 04:30:29
- បាល់ទាត់
Ten Hag ដាក់ទណ្ឌកម្មកីឡាករបិសាចក្រហម ក្រោយចាញ់ហង្សក្រហម ៧-០
- 2023-03-07 04:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ten Hag ដាក់ទណ្ឌកម្មកីឡាករបិសាចក្រហម ក្រោយចាញ់ហង្សក្រហម ៧-០
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បានដាក់ទណ្ឌកម្មកីឡាករបិសាចក្រហម ក្រោយចាញ់ Liverpool ៧-០ កាលពីថ្ងៃអាទិត្យកន្លងទៅ។
យោងតាមសារព័ត៌មាន The Mirror មួយថ្ងៃក្រោយមក លោកបានដាក់ទណ្ឌកម្មកីឡាករបិសាចក្រហម ដោយឲ្យពួកគេអង្គុយឲ្យស្ងៀម ហើយមើលវីដេអូមួយដែលក្រុមកីឡាករ Liverpool សម្ដែងការអបអរយ៉ាងខ្លាំង ក្រោយឈ្នះ Manchester United ៧-០។
បន្ថែមពីលើនេះ បើតាមការចុះផ្សាយរបស់ប្រភពដដែល បានឲ្យដឹងថាទៀតថា លោក Ten Hag បាននិយាយទៅកីឡាករបិសាចក្រហមថាពួកគេសំណាងហើយ ដែលមិនបានជិះមកទីក្រុង Manchester វិញ ជាមួយអ្នកគាំទ្ររបស់ខ្លួន។ លោកថា អ្នកគាំទ្រទាំងនោះ បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីមកមើលបិសាចក្រហមលេង តែបែរជាចាញ់យ៉ាងអាម៉ាស់ទៅវិញក្រោមថ្វីដៃ Liverpool។
អ្នកចាត់ការរូបនេះ បានលើកឡើងទៀតថា បើបិសាចក្រហមហ៊ានតែចាញ់ខ្លាំងបែបនេះ លោកនឹងតម្រូវឲ្យពួកគេមកហ្វឹកហាត់បន្ថែមជាមួយក្រុម U-២១ ហើយនឹងត្រូវឲ្យទៅប្រឹក្សាយោបល់ជាមួយអ្នកជំនាញចិត្តសាស្ត្របន្ថែមទៀតផង។
Man Utd នឹងត្រៀមទទួលក្លឹប Real Batis ក្នុងកម្មវិធី Europa League នៅយប់រំលងអាធ្រាត្រថ្ងៃសុក្រសប្ដាហ៍នេះ៕