/June_29/64102ea491617_1678782060_medium.jpg)
- 2023-03-14 01:24:06
- បាល់ទាត់
ត្រៀមស្វាគមន៍! អ្នកគាំទ្រកីឡាវៀតណាមច្រើនជាង ២ម៉ឺននាក់ នឹងធ្វើដំណើរមកចូលរួមស៊ីហ្គេម នៅកម្ពុជា
- 2023-03-14 01:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមស្វាគមន៍! អ្នកគាំទ្រកីឡាវៀតណាមច្រើនជាង ២ម៉ឺននាក់ នឹងធ្វើដំណើរមកចូលរួមស៊ីហ្គេម នៅកម្ពុជា
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋវៀតណាម ពិសេសអ្នកគាំទ្រកីឡារបស់ប្រទេសមួយនេះប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះជាមួយអាជ្ញាធររបស់ខ្លួនរួចហើយ ដើម្បីចូលរួមទស្សនា និងមកគាំទ្រការប្រកួតកីឡាប្រទេសរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែលនៅសល់រយៈពេល ៥២ ថ្ងៃទៀត។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយទទួលបានដំណឹងផ្ទាល់ពីភាគីវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនាមឯកឧត្តមជាអ្នកធ្វើការងារជាមួយភាគីវៀតណាម ទាក់ទងនឹងការកសាងតំបន់ប្រវត្តិសាស្ដ្រតាមព្រំដែន និងត្រៀមបើកច្រកព្រំដែនអន្ដរជាតិ ដែលជាតំបន់ប្រវត្តិសាស្ដ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
អ្នកគាំទ្រវៀតណាម អាចនឹងមានសន្ទុះកាន់តែខ្លាំង ដែលត្រូវមកគាំទ្រកីឡាបាល់ទាត់ និងកីឡាផ្សេងៗរបស់ខ្លួន។ លើសពីនេះ បណ្ដាប្រទេសជិតខាង និងក្នុងតំបន់ ក៏បានចាប់អារម្មណ៍មកកម្ពុជាដែរ។ ហេតុនេះ ឯកឧត្តមរំពឹងថា នឹងមានមនុស្សរាប់ម៉ឺន-សែននាក់មកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។
បច្ចុប្បន្នគណៈកម្មាធិការជាតិ CAMSOC កំពុងយកចិត្តទុកដាក់ និងធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន ពិសេសសណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា និងអ្នកគាំទ្របណ្ដាប្រទេសនីមួយៗ រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីធានាបាននូវការទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងសុវត្ថិភាព ជូនប្រតិភូកីឡា និងភ្ញៀវជាតិ-អន្ដរជាតិទាំងអស់៕