/641450e9609c8_1679053020_medium.jpg)
- 2023-03-17 04:41:50
- បាល់ទាត់
លទ្ធផលចាប់ឆ្នោតប្រកួតវគ្គ ៨ ក្រុម UCL ចេញហើយ
- 2023-03-17 04:41:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលចាប់ឆ្នោតប្រកួតវគ្គ ៨ ក្រុម UCL ចេញហើយ
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ លទ្ធផលចាប់ឆ្នោតប្រកួតវគ្គ ៨ ក្រុម នៃកម្មវិធីលីគកំពូលអឺរ៉ុបបានចេញហើយ។
ជាលទ្ធផល ក្លឹបអេស្ប៉ាញ Real Madrid នឹងត្រូវប៉ះជាមួយក្លឹបតោខៀវអង់គ្លេស Chelsea។ ក្លឹបព័រទុយហ្គាល់ Benfica ត្រូវជួបជាមួយក្លឹបយក្សអ៊ីតាលី Inter Milan។ ក្លឹបអង់គ្លេស Manchester City នឹងប្រកួតជាមួយយក្សអាល្លឺម៉ង់ Bayern Munich។ ចំណែកឯ AC Milan ត្រូវជួបនឹងក្លឹប Napoli។
សូមបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ប្រកួត UCL វគ្គ ៨ ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅសប្ដាហ៍ទី ២ និងទី ៣ នៃខែមេសាខាងមុខ៕