/641aa3132dafc_1679467260_medium.jpg)
- ពុធ, 22 មីនា 2023 04:29
- បាល់ទាត់
Tomiyasu នឹងអវត្តមានពី Arsenal រហូតដល់ចប់រដូវកាលនេះ
- ពុធ, 22 មីនា 2023 04:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tomiyasu នឹងអវត្តមានពី Arsenal រហូតដល់ចប់រដូវកាលនេះ
ចន្លោះមិនឃើញ
ខ្សែការពារ Takehiro Tomiyasu ត្រូវសម្រាកព្យាបាលរបួសជង្គង់ខាងស្ដាំ ដែលត្រូវអវត្តមានពីក្លឹប Arsenal រហូតដល់ចប់រដូវកាលឆ្នាំ២០២២/២៣នេះ។
កីឡាករជប៉ុនរូបនេះមានបញ្ហាជង្គង់ខាងស្ដាំ កាលពីប្រកួតតទល់នឹង Sporting Lisbon ក្របខ័ណ្ឌ Europa League កាលពីសប្ដាហ៍មុន ដែលតម្រូវឲ្យប្ដូរចេញពីការប្រកួតភ្លាមៗ។
កាលពីម្សិលមិញនេះ Tomiyasu បានឆ្លងកាត់ការវះកាត់កន្លែងរបួសនេះជោគជ័យហើយ ក៏ប៉ុន្តែត្រូវការពេលវេលាយូរដើម្បីសម្រាកព្យាបាលឲ្យបានសះស្បើយ ដោយសង្ឃឹមថា នឹងអាចត្រលប់ចូលជួយ Arsenal វិញនៅក្នុងប្រកួត Pre Season ដើមរដូវកាលក្រោយនេះ៕