/641c125e0f730_1679561280_medium.jpg)
- 2023-03-23 04:39:15
- បាល់ទាត់
Ronaldoថា លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត នឹងស្ថិតក្នុងចំណោមលីគកំពូលលើលោក
- 2023-03-23 04:39:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldoថា លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត នឹងស្ថិតក្នុងចំណោមលីគកំពូលលើលោក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះថា លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត នឹងស្ថិតក្នុងចំណោមលីគកំពូលទាំង៥ លើលោកកំឡុង៧ឆ្នាំខាងមុខ ប្រសិនបើនៅតែខិតខំបណ្ដុះបណ្ដាល និងវិនិយោគក្នុងវិស័យបាល់ទាត់បែបនេះ។
Ronaldo បាននិយាយថា៖" លីគកំពូលអារ៉ាប៊ីសាអ៊ូឌីតជាលីគមានការប្រកួតប្រជែងខ្លាំងណាស់។ វាមិនដូច Premier League ទេក៏ប៉ុន្តែខ្ញុំមិនកុហកទេ លីគនេះគឺបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងមែនទែន "។
កីឡាករនេះបន្តថា៖" នៅក្នុង ៥,៦,៧ឆ្នាំខាងមុខ ប្រសិនបើគេនៅតែបន្តផែនការដូចរាល់ថ្ងៃនេះ លីគនេះនឹងអាចក្លាយជាលីគកំពូលធំ ចំណាត់ថ្នាក់ទី៤ ឬ ទី៥ នៅលើពិភពលោកនេះ "។
Ronaldo បានផ្លាស់ទៅកាន់ក្លឹប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ ដោយចូលលេងបាន ១០ប្រកួត និងស៊ុតចូល៩គ្រាប់៕