/641d82878dbc0_1679655540_medium.jpg)
- 2023-03-24 04:03:53
- បាល់ទាត់
Tuchel នឹងក្លាយជាអ្នកចាត់ការ Bayern
- 2023-03-24 04:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchel នឹងក្លាយជាអ្នកចាត់ការ Bayern
ចន្លោះមិនឃើញ
លោក Thomas Tuchel នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Bayern Munich បន្ទាប់ពីក្លឹបគ្រោងបញ្ចប់ការងាររបស់អ្នកចាត់ការបច្ចុប្បន្នលោក Julian Nagelsmann។ នេះបើតាមការចុះផ្សាយបណ្ដាសារព័ត៌មានធំៗនៅអឺរ៉ុប។
លោក Tuchel នឹងមកដឹកនាំក្លឹបយក្សអាល្លឺម៉ង់ Bayern។ ការណ៍នេះកើតឡើងបន្ទាប់ពី ក្លឹប Bayern ត្រូវបានសេចក្ដីរាយការណ៍ច្បាស់ការណ៍បញ្ជាក់ថា គ្រោងនឹងបញ្ចប់ការងារអ្នកចាត់ការបច្ចុប្បន្នលោក Julian Nagelsmann នាពេលដ៏ខ្លីខាងមុខ។ បើយោងតាម Goal លោក Nagelsmann បានបាត់បង់សេចក្ដីទុកចិត្តរបស់ថ្នាក់ដឹកនាំរបស់ Bayern ជាពិសេសចាញ់ Villarreal ក្នុងវគ្គ ៨ ក្រុម UCL កាលពីរដូវកាលមុន ហើយ មិនអាចធ្វើឲ្យក្លឹបឈរកំពូលតារាងក្នុងលីគកំពូលអាល្លឺម៉ង់នារដូវកាលនេះ។
ការបញ្ចប់ការងារលោក Nagelsmann បង្កការភ្ញាក់ផ្អើលក្នុងមជ្ឈដ្ឋានបាល់ទាត់ ព្រោះ Bayernកំពុងមានទម្រង់លេងល្អ។ បច្ចុប្បន្ននេះ Bayern កំពុងឈរលេខ ២ ក្នុងលីគកំពូលអាល្លឺម៉ង់ នៅក្រោយ Dortmund ដែលកំពុងឈរកំពូលតារាង តែ ១ ពិន្ទុប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ Bayern ទើបតែទម្លាក់ PSG ក្នុង UCL ដើម្បីឡើងទៅលេងជាមួយ Manchester City នៅវគ្គ ៨ ក្រុម នាខែក្រោយ។
លោក Tuchel ទើបត្រូវបានបញ្ឈប់ការងារពីក្លឹប Chelsea កាលពីចុងឆ្នាំមុន។ ការបញ្ចប់ការងារនេះ ត្រូវបានធ្វើឡើង បើទោះបីលោកបានជួយឲ្យក្លឹបឈ្នះពាន UCL នៅឆ្នាំ ២០២១ ក៏ដោយ៕