/64224bc853d75_1679969220_medium.jpg)
- 2023-03-28 06:04:54
- បាល់ទាត់
Messi បន្តធ្លាក់តម្លៃខ្លួន ក្នុងពេលវ័យកាន់តែចាស់
- 2023-03-28 06:04:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi បន្តធ្លាក់តម្លៃខ្លួន ក្នុងពេលវ័យកាន់តែចាស់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi បានធ្លាក់តម្លៃខ្លួនពី ៥០លានអ៊ឺរ៉ូ ទៅ ៤៥លានអ៊ឺរ៉ូ ក្រោយ Ligue 1 បានធ្វើបច្ចុប្បន្នភាពតម្លៃខ្លួនកីឡាករកាលពីម្សិលមិញ បើយោងតាមការចុះផ្សាយរបស់ Transfermarkt។
នៅខណៈនេះ Messi មានវ័យ៣៥ឆ្នាំហើយ ដោយកំពុងលេងឲ្យក្លឹប Paris Saint Germain ដោយមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
កីឡករនេះធ្លាប់មានតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៨០លានអ៊ឺរ៉ូ នៅវ័យ៣០ឆ្នាំ ក្នុងពេលលេងឲ្យក្លឹប Barcelona លុះចាប់តាំងពីអាយុ៣១ឆ្នាំ ក៏បានធ្លាក់តម្លៃខ្លួនម្ដងបន្តិច រហូតសល់ ៤៥លានអ៊ឺរ៉ូនេះ។
ការធ្លាក់តម្លៃខ្លួននេះ មិនមែនជារឿងចម្លែកសម្រាប់កីឡាករ ដែលមានវ័យ ៣០ឆ្នាំឡើងដូចជា Messi ឡើយ។
ទោះជាតម្លៃខ្លួនធ្លាក់ចុះមែន ប៉ុន្តែប្រាក់ពលកម្មវិញគឺជាង ៨សែនអ៊ឺរ៉ូឯណោះក្នុងមួយសប្ដាហ៍ (មុនបង់ពន្ធ និងមិនរាប់ប្រាក់ឧបត្ថម្ភនានា)៕