
- 2023-03-27 22:56:03
- បាល់ទាត់
លោក Scott Nesson៖ ខ្ញុំមានមោទកភាពចំពោះយុវតីទាំង១២នាក់ដែលខំប្រឹងតស៊ូ និងត្រៀមទៅប្រកួតនៅសិង្ហបុរី
- 2023-03-27 22:56:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Scott Nesson៖ ខ្ញុំមានមោទកភាពចំពោះយុវតីទាំង១២នាក់ដែលខំប្រឹងតស៊ូ និងត្រៀមទៅប្រកួតនៅសិង្ហបុរី
ចន្លោះមិនឃើញ
លោក Scott Nesson ស្ថាបនិកមូលនិធិកុមារកម្ពុជា បង្ហាញអារម្មណ៍សប្បាយរីករាយ និងមានមោទកភាពចំពោះកីឡាការិនី U-16 ដែលខំប្រឹងតស៊ូរៀនសូត្រ និងហ្វឹកហាត់កីឡាបាល់ទាត់តាំងពីតូចមករហូតបានចេញទៅប្រកួតតំណាងកម្ពុជានៅព្រឹត្តិការណ៍បាល់ទាត់ JSSL 7's នៅសិង្ហបុរី អំឡុងខែមេសា ២០២៣ ខាងមុខនេះ។
លោក Scott Nesson ស្ថាបនិកមូលនិធិកុមារកម្ពុជាបានឲ្យដឹងកាលពីព្រឹកមិញនេះថា លោកពិតជាមានចិត្តសប្បាយរីករាយនៅពេលដែលកីឡាការិនីបាល់ទាត់ U-16 របស់អង្គការ HFCA បានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ធំ JSSL 7's នៅសិង្ហបុរី។ យុវតីទាំង១២នាក់ដែលនឹងត្រូវចេញទៅតំណាងកម្ពុជានេះគឺមានការតស៊ូខំប្រឹងរៀនសូត្រតាំងតែពីតូចមកម្ល៉េះ ស្របពេលអ្នកដទៃផ្សេងៗទៀតបានឈប់រៀន ឬហាត់បាល់ទាត់នេះហើយក្ដី។ ការខំប្រឹងតស៊ូនេះធ្វើឲ្យលោកពិតជាមោទកភាពខ្លាំងចំពោះពួកគេ។
សប្បុរសជនដែលជួយកុមារកម្ពុជាជាច្រើនរូបនេះបន្ថែមទៀតថា ការចេញទៅប្រកួតនេះគឺជាបទពិសោធថ្មីមួយសម្រាប់ពួកគេរៀនសូត្រក៏ដូចជាស្វែងយកការចេញទៅក្រៅប្រទេសពិសេសប្រទេសជឿនលឿនដូចសិង្ហបុរីនេះ។ ដូច្នេះលោកជឿជាក់ថាបទពិសោធថ្មីៗជាច្រើននិងធ្វើឲ្យយុវតីទាំង១២នាក់នេះទទួលបានទាំងផ្នែកកីឡា និងចំណេះដឹងសង្គមទូទៅ។
ចំណែកលោក Paraic Grogan ស្ថាបនិក HFCA បានលើកឡើងថា នេះជាប្រវត្តិសាស្ត្រ និងជាក្រុមដំបូងគេហើយរបស់កម្ពុជាដែលនឹងចូលរួមការប្រកួតបាល់ទាត់ SSL 7's នៅប្រទេសសិង្ហបុរីនេះ។ ចំពោះការត្រៀមខ្លួននេះគឺកីឡាការិនីវ័យទាំងអស់បានហ្វឹកហាត់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។ ការប្រកួតនេះនឹងធ្វើឲ្យកីឡាការិនីទាំង១២នាក់នេះបានទទួលនូវអ្វីដែលថ្មីពិសេសការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅសិង្ហបុរី។ ក្រៅពីនេះក៏ជាបំណិនថ្មីបន្ថែមទៀតបង្រៀនពួកគេមានការយល់ដឹងពីសង្គមខាងក្រៅផងដែរ។
រំលឹកដែរថា ក្រុមកីឡាការិនីបាល់ទាត់ U-16 ចំនួន១២នាក់នឹងត្រូវទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់ដ៏ធំនៅអាស៊ីអាគ្នេយ៍ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៧ ដល់ ៩ ខែមេសា ឆ្នាំ២០២៣។ ព្រឹត្តការណ៍នេះមានក្រុមចូលរួមចំនួន ៤០ និងមានកីឡាករ កីឡាការិនីសរុប ៤០០០នាក់។ កម្មវិធីនេះដែរក៏មានថ្នាលនៃក្លឹបអាជីពមកពីអ៊ឺរ៉ុបដូចជា Man Utd Arsenal Liverpool Barcelona ចូលរួមផងដែរ៕