
- 2023-04-02 20:30:47
- បាល់ទាត់
CamEd Men's Futsal 2023 រួមចំណែកពង្រីកផ្សព្វផ្សាយបាល់ទាត់ថ្នាក់ឧត្ដមសិក្សានៅកម្ពុជា
- 2023-04-02 20:30:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CamEd Men's Futsal 2023 រួមចំណែកពង្រីកផ្សព្វផ្សាយបាល់ទាត់ថ្នាក់ឧត្ដមសិក្សានៅកម្ពុជា
ចន្លោះមិនឃើញ
លោក ខេ ស៊ីបាណេត នាយកវិទ្យាស្ថាន CamEd ថាពានរង្វាន់បាល់ទាត់ CamEd Men's Futsal 2023 ជាការលើកស្ទួយវិស័យបាល់ទាត់ថ្នាក់ឧត្ដមសិក្សាឲ្យកាន់តែផុលផុសពង្រីកផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែម។
នាយកវិទ្យាស្ថាន CamEd ខាងលើនេះបានឲ្យដឹងថា ជាក់ស្ដែងបច្ចុប្បន្ននេះសកម្មភាពកីឡាបាល់ទាត់ផ្នែកឧត្ដមសិក្សានេះគឺមិនសូវមានច្រើនឡើយ ដូច្នេះទើបលោកព្យាយាមប្រមូលផ្ដុំក្រុមផ្សេងៗដើម្បីឲ្យមានការប្រកួតពានរង្វាន់ CamEd Men's Futsal ជាបន្តបន្ទាប់។
ពានរង្វាន់ CamEd Men's Futsal គឺជាឱកាសឲ្យកីឡាករនៅថ្នាក់ឧត្ដមសិក្សាពិតប្រាកដបានចូលប្រកួត និងមិនអនុញ្ញាតដល់កីឡាករអាជីពចូលរួមលេងនោះឡើយ។ មួយវិញទៀតការលេងកីឡាគឺជួយផ្ដល់សារប្រយោជន៍បានច្រើនដូចជា ចេះសាមគ្គីគ្នា មិត្តភាព ចេះធ្វើការជាក្រុម ទទួលបានបទពិសោធប្រកួតប្រជែង និងមានសុខភាពល្អ។
រំលឹកដែរថា ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ CamEd Men's Futsal 2023 នេះធ្វើឡើងកាលពីរសៀលម្សិលមិញនៅតារាង Central Park Sports Complex។ សម្រាប់ឆ្នាំ 2023 នេះគឺមានក្រុមចូលរួមរហូតដល់ ២៥៕