/642a445f7d25e_1680491580_medium.jpg)
- 2023-04-03 03:49:57
- បាល់ទាត់
Neymar បន្តធ្លាក់តម្លៃខ្លួនជាបន្តបន្ទាប់
- 2023-04-03 03:49:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar បន្តធ្លាក់តម្លៃខ្លួនជាបន្តបន្ទាប់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar បានធ្លាក់តម្លៃខ្លួនពី ៧៥លានអ៊ឺរ៉ូ ទៅ ៧០លានអ៊ឺរ៉ូ ក្រោយ Ligue 1 បានធ្វើបច្ចុប្បន្នភាពតម្លៃខ្លួនកីឡាករកាលពីពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយរបស់ Transfermarkt។
នៅខណៈនេះ Neymar មានវ័យ៣១ឆ្នាំហើយ ដោយកំពុងលេងឲ្យក្លឹប Paris Saint Germain ដោយមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
កីឡករនេះធ្លាប់មានតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៨០លានអ៊ឺរ៉ូ នៅវ័យចន្លោះ២៥-២៧ឆ្នាំ ក្នុងពេលលេងឲ្យក្លឹបមក PSG ដំបូងៗ លុះនៅពេលក្បែរវ័យ៣០ឆ្នាំ ក៏បានធ្លាក់តម្លៃខ្លួនម្ដងបន្តិច រហូតសល់ ៧០លានអ៊ឺរ៉ូនេះ។
ការធ្លាក់តម្លៃខ្លួននេះ មិនមែនជារឿងចម្លែកសម្រាប់កីឡាករ ដែលមានវ័យក្បែរ ៣០ឆ្នាំ ឬ៣០ឆ្នាំឡើងដូចជា Neymarឡើយ។
ទោះជាតម្លៃខ្លួនធ្លាក់ចុះមែន ប៉ុន្តែប្រាក់ពលកម្មវិញគឺជាង ៣.៦៨លានអ៊ឺរ៉ូឯណោះក្នុងមួយខែ (មុនបង់ពន្ធ និងមិនរាប់ប្រាក់ឧបត្ថម្ភនានា)៕