• 2023-04-25 22:53:57
  • បាល់ទាត់

អង្គការ​ផ្កាយ​សមុទ្រ៖​ បិទ​បញ្ចប់​ការ​ប្រកួត​វិល​ជុំ​ AIA-ISF Youth League នៅ​ទី​រួម​ខេត្តកំពង់ធំ​

  • 2023-04-25 22:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ផ្កាយ​សមុទ្រ​ បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​វិល​ជុំ​ពាន​រង្វាន់​ កុមារ​ និង​យុវជន​ AIA-ISF Youth League​ នៅ​ខេត្ត​កំពង់ធំ​ ក្រោម​ភាព​រីករាយ​ជា​ខ្លាំង​ពី​អ្នក​ចូលរួម។​

រូបភាពហ្វេសបុក ISF Cambodia

បន្ទាប់​ពី​ការ​ប្រកួត​យ៉ាងស្វិតស្វាញ​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​មេសា​ ឆ្នាំ​២០២៣​ នៅ​ទី​រួម​ខេត្ត​កំពង់ធំ​រួច​មក​អង្គការ​ផ្កាយ​សមុទ្រ​​បាន​រក​ឃើញ​ជើង​ខ្លាំង​ទាំង​៤ក្រុម​ហើយ​គឺ​មាន​ ក្រុម​កុមារី​អាយុ​ក្រោម ​១៨ឆ្នាំ​ White Panther,​ ក្រុម​កុមារា​អាយុក្រោម​ ១៤ឆ្នាំ​ យុវជនគោកងួន,​ ក្រុម​កុមារី​អាយុក្រោម​ ១៤ឆ្នាំ​ ក្លឹបបាល់ទាត់នារតី និង​ក្រុម​កុមារា​អាយុក្រោម​ ១០ឆ្នាំ​ ភូមិសាលាវិស័យ។​

រូបភាពហ្វេសបុក ISF Cambodia

ក្រុម​ជើងខ្លាំង​ទាំង​បួន​នេះ​នឹង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វិលជុំកុមារ និងយុវជន AIA-ISF Grand Championship វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី១១​ ខែ​មិថុនា ​ឆ្នាំ​២០២៣​ នៅកីឡាដ្ឋាន AIA Stadium, KMH Park​ នៅ​រាជធានី​ភ្នំពេញ។​

រូបភាពហ្វេសបុក ISF Cambodia

បញ្ជាក់​ដែរ​ថា​ កម្មវិធី​បាល់ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ​នេះ​ផ្តល់​ឱកាស​ទូលំទូលាយ​ដល់​កុមារ​ និង​យុវជន​ក្រីក្រ​ក្នុង​ការ​លេង​ និង​ប្រកួតប្រជែង​កីឡា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែម​ទាំង​ជួយ​លើក​កម្ពស់​ការ​ចូលរួម​ក្នុង​សង្គម​ និង​ជួយ​ឲ្យ​កីឡាករ​ កីឡាការនី ​អភិវឌ្ឍ​ជំនាញ​សំខាន់ៗ​ដូច​ជា​ ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ និង​ការ​តស៊ូ​ជា​ដើម។​ ទាំង​នេះ​គឺ​សុទ្ធសឹង​តែ​ជា​ជំនាញ​មិន​អាច​ខ្វះ​បាន​សម្រាប់​ពួក​គេ​ដើម្បី​ទទួល​ជោគជ័យ​ទាំង​ក្នុង​ និង​ក្រៅ​ទីលាន​ប្រកួត។ កម្មវិធីប្រកួត​នេះ​ដែរ​គឺបានការ​សហការ​រវាង​អង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា៕

រូបភាពហ្វេសបុក ISF Cambodia

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់