/64490ef6bfe2b_1682509500_medium.jpg)
- 2023-04-26 04:48:51
- បាល់ទាត់
គ្រូ Real សុំទោសអ្នកគាំទ្រ ចំពោះការចាញ់ប្រកួតយប់មិញ
- 2023-04-26 04:48:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Real សុំទោសអ្នកគាំទ្រ ចំពោះការចាញ់ប្រកួតយប់មិញ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti បានសុំទោសអ្នកគាំទ្រចំពោះការចាញ់ប្រកួតក្រោមថ្វីជើងក្លឹប Girona ក្នុងលទ្ធផល ៤-២ កាលពីយប់មិញ។
លោក Ancelotti បានធ្វើការសុំទោសអ្នកគាំទ្រ Real ចំពោះការចាញ់មួយនេះ។ លោក និងក្រុម Real ពិតជាមានការឈឺចាប់ចំពោះលទ្ធផលនៃប្រកួតមួយនេះ។
ទោះជាយ៉ាងណា អ្នកចាត់ការសញ្ជាតិអ៊ីតាលីបង្ហាញសុទិដ្ឋិនិយមថា Real Madrid នឹងធ្វើបានល្អក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធី UCL នាពេលខាងមុខ។
Real ហាក់ធ្លាក់ទម្រង់លេងក្នុងលីគ La Liga ក្នុងរដូវកាលនេះ។ ក្រុមអធិរាជសកំពុងឈរលេខ ២ មាន៦៥ ពិន្ទុ តាមក្រោយក្លឹប Barcelona ដែលកំពុងឈរកំពូលតារាងហើយមាន ៧៦ ពិន្ទុ ដោយមានមួយប្រកួតក្នុងដៃ៕