/6450f13b7d425_1683026220_medium.jpg)
- អង្គារ, 2 ឧសភា 2023 04:47
- បាល់ទាត់
Real គ្រោងទិញខ្សែប្រយុទ្ធកណ្ដាលនាពេលខាងមុខ
- អង្គារ, 2 ឧសភា 2023 04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real គ្រោងទិញខ្សែប្រយុទ្ធកណ្ដាលនាពេលខាងមុខ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti ថាក្លឹបគ្រោងនឹងទិញខ្សែប្រយុទ្ធកណ្ដាលនាពេលអនាគតខាងមុខ។
Ancelotti បានប្រាប់អ្នកសារព័ត៌មានថា គម្រោងអនាគតរបស់ Real Madrid គឺត្រូវផ្ទេរចូលខ្សែប្រយុទ្ធមួយរូប។ យោងតាមសម្ដីលោកផ្ទាល់ មូលហេតុដែលមានគម្រោងការដូច្នេះ គឺដោយសារ ខ្សែប្រយុទ្ធកណ្ដាលបច្ចុប្បន្ន Karim Benzema កាន់តែមានវ័យកាន់តែច្រើន។ ទោះជាយ៉ាងណា លោកថា Benzema នៅតែបន្តលេងបានយ៉ាងល្អឲ្យក្លឹប។
Benzema បច្ចុប្បន្នមានវ័យ ៣៥ ឆ្នាំហើយ។ កីឡាករបានមកចូលរួមជាមួយក្លឹបតាំងពីឆ្នាំ ២០០៩ លេងឲ្យក្លឹបសរុប ៦៤២ ប្រកួត និងស៊ុតចូល ៣៥២ គ្រាប់គិតមកទល់ពេលនេះ។
ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា ក្លឹប Real Madrid កំពុងសម្លឹងមើល ហើយចង់បានខ្សែប្រយុទ្ធឆ្នើមៗ ដូចជា ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamad Salah ខ្សែប្រយុទ្ធន័រវែស Erling Haaland និងខ្សែប្រយុទ្ធបារាំង Kylian Mbappe៕