/6450f7cd9525c_1683027900_medium.jpg)
- 2023-05-02 06:11:21
- បាល់ទាត់
Mourinho បដិសេធឱកាសត្រលប់ទៅដឹកនាំ Chelsea វិញ
- 2023-05-02 06:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho បដិសេធឱកាសត្រលប់ទៅដឹកនាំ Chelsea វិញ
ចន្លោះមិនឃើញ
លោក Jose Mourinho បដិសេធឱកាសត្រលប់ទៅដឹកនាំ Chelsea វិញ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal ក្លឹប Chelsea ចង់បានលោក Mourinho ត្រលប់មកដឹកនាំ Chelsea វិញ ហើយលោកគឺជាបេក្ខភាពនាំមុខក្នុងការប្រជែងយកតំណែងអ្នកចាត់ការថ្មីរបស់ក្លឹប។ ទោះជាយ៉ាងណា ភាគីលោក Mourinho បានបដិសេធឱកាសនេះ ដោយយកមូលហេតុថាលោកចង់បន្តនៅដឹកនាំក្លឹប Roma។
លោក Mourinho នឹងចប់កុងត្រាជាមួយ Roma នៅឆ្នាំ ២០២៤ ហើយត្រូវបានរាយការណ៍ថា ក្លឹប និងក្រុមជម្រើសជាតិធំៗ ចង់បានរួមមាន PSG និងក្រុមជម្រើសជាតិប្រេស៊ីលជាដើម។
Mourinho ធ្លាប់ដឹកនាំតោខៀវចំនួន ២ លើករួចមកហើយ ក្នុងនោះលើកទីមួយពីឆ្នាំ ២០០៤ ដល់ ២០០៧ និងលើកទីពីរពីឆ្នាំ ២០១៣ ដល់ ២០១៥ ហើយជួយក្លឹបឈ្នះ Premier League ៣ ដង៕