• 2023-05-02 20:48:59
  • បាល់ទាត់

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់៖​ ការ​លេង​កីឡា​មាន​សារសំខាន់​ខ្លាំង​ទាំង​យុវជន​ និង​ប្រជាពលរដ្ឋ​ទូទៅ​

  • 2023-05-02 20:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់​ ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ «កីឡាបាល់ទាត់មិត្ដភាពពានរង្វាន់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣»​ ថា​ការ​លេង​កីឡា​នេះ​គឺ​មាន​សារសំខាន់​ច្រើន​ខ្លាំង​ណាស់​ដល់​សុខភាព​យុវជន​ និង​ប្រជា​ពលរដ្ឋ​ទូទៅ​ផង​ដែរ។​

ទិដ្ឋភាពបិទការប្រកួត

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់​ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ក្រុម​ការងារ​ទំាង​អស់​ ដែល​បាន​រួម​គំនិត​គ្នា​បង្កើត​ពានរង្វាន់​បាល់ទាត់​ដើម្បី​ឱ្យ​យុវជន​បាន​លេង​កីឡា​ ព្រោះ​គ្មាន​អ្វី​សំខាន់​ជាង​កីឡា​ទេ។​

ទិដ្ឋភាពបិទការប្រកួត

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​នេះ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​យុវជន​បាន​លេង​កីឡា​ដើម្បី​សុខភាព​ និង​ចាកឆ្ងាយ​ពី​គ្រឿងញៀន​ដោយ​អនុលោម​តាម​ពាក្យ​ស្លោក​ «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការ​លេង​កីឡា​មិន​ត្រឹម​ផ្តល់​ឲ្យ​នូវ​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ជួយ​ពង្រឹង​នូវ​មិត្តភាព​ និង​ចំណង​សាមគ្គីភាព​ផង​ដែរ។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​នេះ​គឺ​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​មេសា​ ឆ្នាំ​២០២៣ ​នៅ​ស្រុក​សំរោង​ ខេត្ត​តាកែវ។​ ក្រុម​ជាប់​លេខ១​ ក្រុមបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំជីសូរ​ ទទួល​បាន​មេដាយ​មាស​ ពាន១​ និង​ប្រាក់​ ៣ពាន់ដុល្លារ។ លេខ២​ ក្រុមបាល់ទាត់​វិទ្យាល័យ​ខ្សាច់ស​ ទទួល​បាន​មេដាយ​ប្រាក់​ ពាន១​ និង​ប្រាក់​ ១,៥០០​ដុល្លារ។​ចំណែកលេខ៣​ ក្រុម​បាល់ទាត់​វិទ្យាល័យ​សុខអានក្តីទន្ទឹម​ ទទួល​បានមេដាយសំរឹទ្ធ ពាន​១ និង​ប្រាក់រង្វាន់ ១,០០០ដុល្លារ​ និង​លេច៤​ បា ទទួល​បានប្រាក់​លើកទឹក​ចិត្ត​ ៥០០ដុល្លារ​ និង​ក្រុម​ផ្សេងៗ​ទៀត​ទទួល​នូវ​ទឹក​ប្រាក់​ ២០០ដុល្លារ​ដើម្បី​មាន​ទឹកចិត្ត​ឱ្យ​ខិតខំ​បន្ត​ទៀត៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់