/646217fb040ed_1684150260_medium.jpg)
- 2023-05-15 05:35:08
- បាល់ទាត់
Laportaថា Barca ចង់បាន Messi តែមិនចំណាយហួសហេតុលើគេនោះទេ
- 2023-05-15 05:35:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Laportaថា Barca ចង់បាន Messi តែមិនចំណាយហួសហេតុលើគេនោះទេ
ចន្លោះមិនឃើញ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនិយាយទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះថា ក្លឹបរបស់លោកចង់បាន ខ្សែប្រយុទ្ធ Lionel Messi តែមិនចំណាយលុយហួសហេតុដើម្បីតែយកគេឲ្យបាននោះទេ។
លោក Laporta បាននិយាយថា៖" យើងចង់បាន Leo តែយើងមិនចំណាយលុយហួសហេតុដើម្បីឲ្យតែយកគេមកបាននោះទេ។ យើងនឹងចាត់ចែងលើគម្រោងនឹងទៅតាមអ្វីដែលយើងអាចធ្វើ "។
លោកបន្តថា៖" សួរថាបើមក Barca យើង គេនឹងលេងនៅឯណា? រឿងហ្នឹងគឺសម្រេចលើ Xavi។ រឿងហ្នឹងវាមិនមែនជាបញ្ហាសម្រាប់កីឡាករឆ្នើមលើលោកដូចជា Messi នេះឡើយ "។
នៅខណៈ Messi កំពុងលេងឲ្យក្លឹប PSG ដោយមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយអាចបន្តកុងត្រា ១ឆ្នាំទៀត។ ថ្មីនេះក៏មានព័ត៌មានជាច្រើនថា កីឡាករនេះអាចនឹងផ្លាស់ទៅកាន់ក្លឹបមួយនៅ Saudi Pro League ៕
Laporta on Messi deal: “We want Leo — we will not offer crazy figures for that or any other deal. We’ll try to make things work with viability plan, waiting for the approval”.