/6463678492e84_1684236120_medium.jpg)
- អង្គារ, 16 ឧសភា 2023 04:29
- បាល់ទាត់
Antony ឆ្លើយតបរឿងអនាគតនៅជាមួយបិសាចក្រហម
- អង្គារ, 16 ឧសភា 2023 04:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Antony ឆ្លើយតបរឿងអនាគតនៅជាមួយបិសាចក្រហម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Antony ចង់បន្តលេងឲ្យ Manchester United ជាច្រើនឆ្នាំបន្តទៀត។
Antony បាននិយាយថា បានសម្របខ្លួនបានល្អ និងស្រលាញ់ជីវិតរស់នៅក្រុង Manchester ហើយសង្ឃឹមថានឹងអាចបន្តលេងឲ្យក្លឹប Manchester United នៅរយៈពេលវែង។
Antony បានមកចូលរួមជាមួយ Manchester United កាលពីទីផ្សាររដូវក្ដៅឆ្នាំមុនពីក្លឹបហុល្លង់ Ajax ក្នុងតម្លៃផ្ទេរប្រមាណ ១០០ លានដុល្លារសហរដ្ឋអាមេរិក។ កីឡាករលេងឲ្យក្លឹបសរុប ៤២ ដង ស៊ុតចូល ៨គ្រាប់ ហើយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៣ លើក។
មជ្ឈដ្ឋានអ្នកគាំទ្របិសាចក្រហមខ្លះបានវាយតម្លៃខ្ពស់លើខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៣ ឆ្នាំរូបនេះ ចំពោះសមត្ថភាព ល្បឿន និងសក្ដានុពលរបស់កីឡាករ។ ទោះជាយ៉ាងណា អ្នកគាំទ្រខ្លះវិញយល់ឃើញថា Antony មិនទាន់សម្របខ្លួនលេងនៅ Premier League ល្អនៅឡើយនោះទេ ហើយពេលខ្លះមិនសូវមានទម្រង់លេងល្អទៀតផង ជាពិសេសរឿងបញ្ចប់ទី និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៕