/64648a1bb0412_1684310520_medium.jpg)
- 2023-05-17 04:08:51
- បាល់ទាត់
Pedri និយាយបែបនេះទាក់ទងនឹងពាក្យចចាមអារ៉ាម Messi ត្រលប់មក Barca
- 2023-05-17 04:08:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pedri និយាយបែបនេះទាក់ទងនឹងពាក្យចចាមអារ៉ាម Messi ត្រលប់មក Barca
ចន្លោះមិនឃើញ
ខ្សែបម្រើវ័យក្មេង Pedri បាននិយាយទៅកាន់សារព័ត៌មាន El Hormiguero នៅក្នុងថ្ងៃនេះថា គេឃើញពាក្យចចាមអារ៉ាមទាក់នឹង ខ្សែប្រយុទ្ធ Lionel Messi នឹងត្រលប់មក Barcelona វិញ ហើយគេក៏ចង់រឿងហ្នឹងកើតឡើងផងដែរ។
Pedri បាននិយាយថា៖" ខ្ញុំបានឃើញពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមដែលថា Messi ត្រលប់មក Barca វិញ។ និយាយទៅ ខ្ញុំពិតជាចង់ឲ្យ Messi ត្រលប់មក Barca វិញមែន "។
កីឡាករនេះបន្តថា៖" តែយ៉ាងណាច្បាស់ណាស់ រឿងហ្នឹងវាស្ថិតនៅលើ ក្លឹប និង Messi ផ្ទាល់ តែសម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យរឿងហ្នឹងកើតឡើង "។
នៅខណៈនេះ Messi ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនថា គេនឹងចេញពី PSG ផ្លាស់ទៅលីគ Saudi Pro League រីឯ Barca ក៏មានបំណងចង់បានគេត្រលប់មកវិញផងដែរ៕