/6465e91a80f40_1684400400_medium.jpg)
- 2023-05-18 04:20:13
- បាល់ទាត់
Ancelotti នៅតែបន្តដឹកនាំ Real ទោះមិនឡើងដល់ UCL វគ្គផ្ដាច់ព្រ័ត្ររដូវកាលនេះ
- 2023-05-18 04:20:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti នៅតែបន្តដឹកនាំ Real ទោះមិនឡើងដល់ UCL វគ្គផ្ដាច់ព្រ័ត្ររដូវកាលនេះ
ចន្លោះមិនឃើញ
លោក Carlo Ancelotti នឹងនៅតែបន្តធ្វើជាគ្រូបង្គោលក្លឹប Real Madrid នៅរដូវកាលក្រោយទៀត ទោះមិនបានដឹកនាំឲ្យឈ្នះពាន UEFA Champions League នៅក្នុងរដូវកាលនេះ។
លោក Ancelotti បាននិយាយថា៖ «អនាគតរបស់ខ្ញុំនៅ Real Madrid នេះគឺអត់មានអីត្រូវសង្ស័យនោះទេ។ លោកប្រធានក្លឹប គាត់សម្រេចចិត្តច្បាស់លាស់ហើយកាលពី ១៥ថ្ងៃមុនម្ល៉េះ អញ្ចឹងអត់មាននរណាម្នាក់ សង្ស័យថាអនាគតខ្ញុំនៅទីនេះ នឹងទៅជាយ៉ាងណានោះទេ»។
លោកបន្តថា៖ «នៅរដូវកាលនេះក្រោយនេះ ខ្ញុំនៅតែជាគ្រូបង្គោលក្លឹបនេះ ដើម្បីយកពាន Champions League មួយទៀតឲ្យបាន។ ឥឡូវនេះជាពេលដែលយើងត្រូវពង្រឹងក្រុមសារជាថ្មី»។
នៅក្នុងរដូវកាលនេះ Real ធ្លាក់ពីប្រកួត UCL ត្រឹមប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រោមស្នាដៃ Man City ដោយប្រកួតទាំងពីរជើងកន្លងមក Real ចាញ់ Man City ១-៥៕