/646b7a476d488_1684765200_medium.jpg)
- 2023-05-22 07:27:45
- បាល់ទាត់
Messi នឹងជួយអាហ្សង់ទីនលេងប៉ះជាមួយអូស្ត្រាលីនៅទឹកដីចិននាពេលខាងមុខ
- 2023-05-22 07:27:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi នឹងជួយអាហ្សង់ទីនលេងប៉ះជាមួយអូស្ត្រាលីនៅទឹកដីចិននាពេលខាងមុខ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi នឹងចូលរួមជួយក្រុមជម្រើសជាតិអាហ្សង់ទីនប៉ះជាមួយអូស្ត្រាលីក្នុងជំនួបមិត្តភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី ១៥ មិថុនាខាងមុខ។
ព័ត៌មាននេះ ត្រូវបានបង្ហើបដោយស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិននាថ្ងៃនេះ។ យោងតាមប្រភពដដែលចុះផ្សាយដោយសារព័ត៌មានហ្សាកាតាប៉ុស្តិ៍ បានឲ្យដឹងថា ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Workers' Stadium នៅទីក្រុងប៉េកាំង។ នេះគឺជាលើកទីមួយក្នុងរយៈពេល ១៥ ឆ្នាំដែលក្រុមជម្រើសជាតិអាហ្សង់ទីនបានមកលេងនៅទឹកដីចិន។
បន្ទាប់ពីលេងជាមួយអូស្ត្រាលីរួច ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវមានប្រកួតជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនៅរដ្ឋធានីហ្សាកាតានាថ្ងៃទី ១៩ មិថុនា។ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយអាចបញ្ជាក់បានទេថា Messi អាចចូលលេង ពេលប៉ះជាមួយឥណ្ឌូណេស៊ីឬអត់ នៅឡើយទេគិតមកទល់ពេលនេះ៕