/647dc831a8123_1685964840_medium.jpg)
- 2023-06-05 04:36:24
- បាល់ទាត់
មកស្គាល់បណ្ដាជើងឯកក្នុងលីគកំពូលអឺរ៉ុបទាំង ៥ ក្នុងរដូវកាលនេះ
- 2023-06-05 04:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់បណ្ដាជើងឯកក្នុងលីគកំពូលអឺរ៉ុបទាំង ៥ ក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
មជ្ឈដ្ឋានបាល់ទាត់ជាច្រើន តែងនិយាយពីលីគកំពូលទាំង ៥ របស់អឺរ៉ុប ថាជាបណ្ដាលីគដែលខ្លាំងមានធនធានច្រើន និងគុណភាពកីឡាករ។ អ្នកខ្លះហ៊ានទាំងថា លីគទាំង ៥ នេះគឺជាលីគបាល់ទាត់បុរសដែលស្ថិតក្នុងចំណោមលីគល្អបំផុតលើពិភពលោក។ លីគទាំងនោះរួមមាន លីគកំពូលអង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និងបារាំង។
ក្នុងរដូវកាល ២០២២/២០២៣ នេះ ជើងឯកក្នុងលីគទាំង ៥ នេះត្រូវបានរកឃើញហើយ។ ក្លឹបទាំងនោះរួមមាន៖
លីគកំពូលអង់គ្លេស៖ ក្លឹប Manchester City ឈរលេខ ១ មាន ៨៩ ពិន្ទុ (លេង ៣៨ ប្រកួត ឈ្នះ ២៨ ដង ស្មើ ៥ ដង និងចាញ់ ៥ ដង)។
លីគកំពូលអេស្ប៉ាញ៖ ក្លឹប Barcelona ឈរលេខ ១ មាន ៨៨ ពិន្ទុ (លេង ៣៨ ប្រកួត ឈ្នះ ២៨ ដង ស្មើ ៤ ដង និងចាញ់ ៦ ដង)។
លីគកំពូលអ៊ីតាលី៖ ក្លឹប Napoli ឈរលេខ ១ មាន ៩០ ពិន្ទុ (លេង ៣៨ ប្រកួត ឈ្នះ ២៨ ដង ស្មើ ៦ ដង និងចាញ់ ៤ ដង)។
លីគកំពូលអាល្លឺម៉ង់៖ ក្លឹប Bayern Munich ឈរលេខ ១ មាន ៧១ ពិន្ទុ (លេង ៣៤ ប្រកួត ឈ្នះ ២១ ដង ស្មើ ៨ ដង និងចាញ់ ៥ ដង)។
លីគកំពូលបារាំង៖ ក្លឹប PSG ឈរលេខ ១ មាន ៨៥ ពិន្ទុ (លេង ៣៨ ប្រកួត ឈ្នះ ២៧ ដង ស្មើ ៤ ដង និងចាញ់ ៧ ដង)៕