/647f1534698bc_1686050100_medium.jpg)
- 2023-06-06 06:14:40
- បាល់ទាត់
Benzema ទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីត
- 2023-06-06 06:14:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benzema ទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានរាយការណ៍ថា បានចុះកុងត្រាជាមួយក្លឹបជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad។
យោងតាម Goal កីឡាករ Benzema បានចុះកុងត្រារយៈពេល ៣ ឆ្នាំ ជាមួយក្លឹប Al-Ittihad ហើយមានសុពលភាពដល់ឆ្នាំ ២០២៦។ បើតាមសេចក្ដីរាយការណ៍ចុងក្រោយដោយអ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano ខ្សែប្រយុទ្ធបារាំងអាចទទួលប្រាក់ពលកម្មសរុបប្រមាណ ២០០ លានអឺរ៉ូក្នុងអំឡុងពេលនៅជាមួយក្លឹបមួយនេះ។
Benzema បានសម្រេចចាកចេញពី Real Madrid បន្ទាប់ពីចំណាយពេលជាមួយគ្នាប្រមាណ ១៤ ឆ្នាំ និងជួយក្លឹបឈ្នះពានយ៉ាងច្រើន៕