/647f1bd3cca60_1686051780_medium.jpg)
- 2023-06-06 05:58:48
- បាល់ទាត់
Spurs រកបានគ្រូថ្មីហើយ
- 2023-06-06 05:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs រកបានគ្រូថ្មីហើយ
ចន្លោះមិនឃើញ
ក្លឹប Tottenham Hotspur បានសម្រេចចិត្តតែងតាំងលោក Ange Postecoglou ជាអ្នកចាត់ការថ្មីរបស់ក្លឹប។
ប្រមាណ ២ ម៉ោងមុននេះ ក្លឹប Spurs បានចុះផ្សាយជាផ្លូវការ ថាលោក Ange Postecoglou គឺជាអ្នកចាត់ការថ្មីរបស់ក្លឹប។ កុងត្រារបស់លោកនឹងមានសុពលភាពរហូតដល់ឆ្នាំ ២០២៧។
មុនទទួលមុខងារបច្ចុប្បន្ន អ្នកចាត់ការសញ្ជាតិអូស្ត្រាលីវ័យ ៥៧ ឆ្នាំរូបនេះ មានភាពជោគជ័យខ្លាំងរយៈពេល ៣ ឆ្នាំចុងក្រោយក្នុងការជួយក្លឹបស្កុតឡែន Celtic ឲ្យបានឈ្នះពានជាច្រើន។ មុនមកកាន់ Celtic លោកធ្លាប់ដឹកក្រុមជម្រើសជាតិអូស្ត្រាលី និងក្លឹបមួយចំនួននៅអាស៊ី និងអូស្ត្រាលី។
លោក Postecoglou គឺជាអ្នកចាត់ការទី ៤ ហើយដែលមកដឹក Spurs ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ក្នុងរដូវកាល ២០២២/២០២៣ Spurs បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ទី ៨ នៃលីគកំពូលអង់គ្លេស។ នេះធ្វើឲ្យ Spurs ខកខានទៅលេងបាល់អឺរ៉ុបជាលើកដំបូងតាំងពីរដូវកាល ២០០៩/២០១០ មក៕