• 2015-01-14 16:06:33
  • បាល់ទាត់

សម្រស់​​សង្សារ​របស់​ Neuer ​ម៉េច​ដែរ?

  • 2015-01-14 16:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manuel Neuer ​ជា​កំពូល​អ្នក​ចាំ​ទី​នៅ​លើ​លោក​​នា​ពេល​បច្ចុប្បន្ន​ ព្រោះ​រូប​គេ​​មាន​ឈ្មោះ​ជា​បេក្ខភាព​ទី​៣​នៃ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​​ប្រចាំ​ឆ្នាំ​២០១៤​។ ​កាល​ពី​ពេល​ប្រកាស​លទ្ធផល​​អ្នក​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ស្វីស​នោះ ​គេ​មិន​ឃើញ​អ្នក​ចាំ​ទី​ក្លិប​ Bayern Munich រូប​នេះ​​បណ្ដើរ​សង្សារ​របស់​​ខ្លួន គឺ​​នាង​ Kathrin Glich ​ដែល​ជា​តារា​បង្ហាញ​ម៉ូដ​​មក​ជាមួយ​នោះ​ទេ។

 

យ៉ាង​ណា​មិញ នេះ​មិន​មែន​ជា​រឿង​ចម្លែក​អី​នោះ​ទេ ព្រោះ​អ្នក​កាសែត​នៅ​អាល្លឺម៉ង់​ធ្លាប់​បាន​ចុះ​ផ្សាយ​ហើយ​ថា​សង្សារ​មួយ​គូ​នេះ​មិន​សូវ​ជា​មាន​ពេល​បណ្ដើ​គ្នា​ទៅ​កម្ម​វីធី​ប៉ុន្មាន​នោះ​ទេ ទោះ​ជា​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ​២០០៩​មក​ក៏​ដោយ។ ប៉ុន្តែ​ដើម្បី​ឱ្យ​ដឹង​ថា​សង្សារ​អ្នក​ចាំទី Neuer ​មាន​រូប​សម្រស់​យ៉ាង​ណា​នោះ Sabay ​សូម​បង្ហាញ​រូប​ពួកគេ​ទាំង​ពីរ​នេះ​ដូច​ខាង​ក្រោម ដែល​ធ្លាប់​បណ្ដើ​គ្នា​ទៅ​កម្មវិធី​មួយ​ចំនួន៖

 

 

 

 

 

ចុចអាន៖វីដេអូ Ronaldo ​អាយុ​១៦​ឆ្នាំ ​លេង​បាល់​ម៉េច​ដែរ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ caughtoffside

មតិយោបល់