
- 2015-03-31 15:23:19
- បាល់ទាត់
Coutinho និង Isco ស៊ុតគ្រាប់ល្អបំផុតរដូវកាលនេះ នរណាល្អជាង?
- 2015-03-31 15:23:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Coutinho និង Isco ស៊ុតគ្រាប់ល្អបំផុតរដូវកាលនេះ នរណាល្អជាង?
ចន្លោះមិនឃើញ
Philippe Coutinho របស់ក្រុម Liverpool បានស៊ុតគ្រាប់បាល់បញ្ចូលទីយ៉ាងអស្ចារ្យជាច្រើន ឲ្យហង្សក្រហមនៅរដូវកាលនេះ ខណៈដែលកីឡាករវ័យក្មេង Isco របស់ Real Madrid ក៏មិនធម្មតាដែរ ពោលគឺមានស្នៀតស៊ុតប្រហាក់ប្រហែលគ្នា។
កីឡាករឆ្នើមវ័យក្មេងទាំង២ លេងឡើងជើងយ៉ាងខ្លាំងនៅរដូវកាល ២០១៤/១៥ នេះ សូម្បីតែ FIFAclick ក៏បានបង្កើតវីដេអូហ្គេម FIFA 2015 មួយ ដែលបង្ហាញពីការស៊ុតរបស់ខ្សែបម្រើទាំង២ផងដែរ ដែលក្នុងនោះក៏ឃើញមានគ្រាប់បាល់របស់ Coutinho ដ៏ល្បីដែលស៊ុតចូលក្រុម Southampton និង Manchester City ទៀតផង៕
ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
ចុះប្រិយមិត្តយល់ថា គ្រាប់បាល់របស់ Coutinho និង Isco កីឡាករមួយណាស៊ុតល្អជាង?
ចុចអាន៖ ១គ្រាប់របស់ Coutinho ស៊ុតចូល Man City សូម្បីគេហទំព័រសិចក៏បង្ហោះដែរ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Metro