• 2015-12-21 14:34:27
  • បាល់ទាត់

Ramsey ចង់​បញ្ចប់​កំណត់ត្រា​មិន​លើក​ពាន Premier League ១១ឆ្នាំ​របស់ Arsenal

  • 2015-12-21 14:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Aaron Ramsey ចង់​បញ្ចប់​កំណត់ត្រា​មិន​ដែល​លើក​ពាន​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​រយៈពេល១១​ឆ្នាំ​របស់​កាំភ្លើង​ធំ Arsenal ត្រឹម​រដូវកាល​នេះ។ ការ​មាន​សុទិដ្ឋិនិយមរបស់​កីឡាករ​វ័យ​២៤ឆ្នាំ​ គឺ​បន្ទាប់​ពី Arsenal កំពុង​ក្លាយ​ជា​ក្រុម​ប្រជែង​តំណែង​ជើងឯក​នៅ Premier League ដោយ​ស្ថិត​នៅ​ចំណាត់​លេខ​២ ក្បែរ​ក្រុម​កំពូល​តារាង Leicester។

 

 

Ramsey បាន​ឲ្យ​ដឹង​ថា៖ "Arsenal នឹង​ប៉ះ Man City ដែល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៤។ ពួកគេ​មាន​កីឡាករ​ឆ្នើមៗ​ជាច្រើន​ដែល​អាច​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​គ្រប់​ពេល​ ទាំង​នោះ​ជា​អ្វី​ដែលក្រុម​ទាំង​មូល​ត្រូវ​ប្រុង​ប្រយ័ត្ន។ យ៉ាង​ណា​ក៏​ដោយ​ពួក​យើង​នឹង​ប្រឹងប្រែង​លេង​រាល់​ការ​ប្រកួត ដោយ​ភាព​ជឿ​ជាក់ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ពេល​វេលា​មួយ​ដ៏​សក្ដិសម​សម្រាប់ Arsenal ក្នុង​ការ​ឈ្នះ​ជើង​ឯក​នៅ​រដូវកាល​នេះ"។

 

នៅ​រាត្រី​ថ្ងៃ​ចន្ទ​នេះ​ក្រុម​របស់​លោក Wenger ត្រូវ​បើកទ្វារ​កីឡដ្ឋាន Emirates ទទួល​ស្វាគមន៍​ក្រុម​លេខ​៣ Manchester City ដែល​វា​ជា​ឱកាស​មួយ​ក្នុង​ការ​បន្ថែម​គម្លាត​ពិន្ទុ​ បើ​សិន​ជា Arsenal អាច​យក​ឈ្នះ​លើ​គូ​ប្រកួត​បាន៕

 

 

ចុចអាន៖ ក្រុម​អ្នក​វិភាគថា​​ Arsenal លើក​ពាន​ BPL ឯ​ Leicester បញ្ចប់​ Top 4

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ skysports

មតិយោបល់