
- 2017-03-26 23:26:42
- បាល់ទះ
គ្រូបង្វឹកមកពីឡាវសរសើរក្រុមបាល់ទះខេត្តស្ទឹងត្រែង
- 2017-03-26 23:26:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកមកពីឡាវសរសើរក្រុមបាល់ទះខេត្តស្ទឹងត្រែង
ចន្លោះមិនឃើញ
ការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទះខេត្តស្ទឹងត្រែង និងក្រុមបាល់ទះចំប៉ាសាក់របស់ប្រទេសឡាវក្នុងពិធីបុណ្យទន្លេលើកទី៣នេះ មិនផ្ដោតលើការឈ្នះ ឬចាញ់នោះទេ ប៉ុន្តែលោកគ្រូបង្វឹកឡាវបានសរសើរក្រុមកីឡាបាល់ទះរបស់កម្ពុជាថាពិតជាខ្លាំង។
លោក Boun Chan ដែលជាគ្រូនិងជាអ្នកនាំកីឡាករឡាវមកចូលរួមប្រកួតបាល់ទាត់និងបាល់ទះ ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៣នេះបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧ថា លោកសប្បាយចិត្តសប្បាយដែលបានចូលរួមពិធីដ៏ធំមួយនេះ។ លោកក៏អរគុណដល់ខាងភាគីកម្ពុជាដែលផ្ដល់កិត្តិយសដល់ពួកលោក។
ចំពោះការប្រកួតមិនថាកីឡាបាល់ទាត់ឬបាល់ទះនោះទេ វាគ្រាន់តែជាការប្រកួតផ្លាស់ប្ដូរបទពិសោធន៍រវាងខេត្តនិងខេត្តតែប៉ុណ្ណោះ មិនមែនជាការប្រកួតអ្វីធំដុំអ្វីនោះឡើយ ហើយចំពោះសមត្ថភាពប្រកួតវិញលោកមើលឃើញថា បាល់ទាត់ខេត្តទាំងពីរមានបច្ចេកទេសប្រហាក់ប្រហែលគ្នា។ ប៉ុន្តែចំពោះការប្រកួតបាល់ទះវិញគ្រូរូបនេះសរសើរថា ក្រុមបាល់ទះខេត្តស្ទឹងត្រែង មានសមត្ថភាពខ្លាំង និងលេងបានល្អជាងកីឡាកររបស់លោក។
ពិធីបុណ្យទន្លេរយៈពេល ៣ថ្ងៃនេះលោក Boun Chan បានដឹកនាំក្រុម៤២នាក់ ក្នុងនោះមានស្រីម្នាក់។ ចំពោះក្រុមកីឡាបាល់ទះមានចំនួន១៤នាក់ និងក្រុមបាល់ទាត់មានចំនួន២២នាក់ ហើយពួកគេទាំងអស់មកពីខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលជាប់ព្រំប្រទល់និងខេត្តស្ទឹងត្រែង។ លើកក្រោយៗទៀតបើខាងកម្ពុជាផ្ដល់កិត្តិយស លោកនឹងងរីករាយចូលរួមជាបន្តបន្ទាប់ទៀត៕