
- 2017-05-13 00:55:00
- បាល់ទះ
នរណាខ្លះដឹងថា លេខ១១របស់វិសាខា ជាតារាឆ្នើមមកពីក្រៅប្រទេស?
- 2017-05-13 00:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាខ្លះដឹងថា លេខ១១របស់វិសាខា ជាតារាឆ្នើមមកពីក្រៅប្រទេស?
ចន្លោះមិនឃើញ
តារាបាល់ទះឆ្នើមលេខ១១ ដែលលេងបានល្អ និងលេចធ្លោជាងគេនៅក្រុមបាល់ទះវិសាខា ការពិតទៅជាជើងខ្លាំងមកពីក្រុមបាល់ទះកងទ័ពអាកាសរបស់ប្រទេសថៃ។ កីឡាកររូបនេះលេងបាល់ទះរយៈពេល១៥ឆ្នាំមកហើយ ឥលូវនេះប្រាថ្នាលើកពានស្រាបៀលីអូជាមួយវិសាខា។
លោក Jirayu Raksakaew បានឲ្យដឹងកាលពីម្សិលមិញនេះថា គេពេញចិត្តណាស់ដែលបានចូលរួមជាមួយក្រុមកម្ពុជាមួយនេះ(វិសាខា)។ រូបគេនឹងខិតខំជួយក្រុមមួយនេះឲ្យឈ្នះពានរង្វាន់ស្របៀលីអូ នេះ។ ការរៀបចំកម្មវិធីប្រកួតនេះក៏មានលក្ខណៈល្អប្រសើរទាំងទីលានប្រកួត និងការរៀបចំផ្សេងទៀតពិតជាល្អ។
កីឡាករដែលមានកម្ពស់១,៩៤ម៉ែត្របន្តថា បើនិយាយពីការប្រកួតតាំងពីវគ្គជម្រុះមកដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គេមើលឃើញថា ក្រុមបាល់ទះវិសាខាហាក់មានកំហុសឆ្គងមួយចំនួនដែរ គឺត្រង់ចាប់សេវារបស់ដៃគូ និងរបាំងក៏នៅធ្វើមិនទាន់បានល្អ។ ហេតុផលដែលក្រុមរបស់លោកឈ្នះលើក្រុមវៀតណាម Vinh Long កាលពីម្សិលមិញនោះគឺ ពួកគេបានព្យាយាមវាយសេវាទៅបុកអ្នកដែលសំខាន់ជាងគេរបស់ក្រុមវៀតណាម ហើយកីឡាករថៃរូបនេះឡើងទៅបាំងយកពិន្ទុ។
កីឡាករថៃរូបនេះក៏ប្រាប់ពីចំណុចខ្វះខាតរបស់ក្រុមវៀតណាម Vinh Long ដែរថា ពួកគេនៅពេលបាល់នៅឆ្ងាយពីពួកគេបន្តិចគឺលែងរត់ទៅយកហើយ និងមួយទៀតនោះឲ្យតែបាល់លេងយូរបន្តិចគឺពួកគេលែងសហការគ្នាជាក្រុម។ ចំណុចទាំងនេះដែលធ្វើឲ្យពួកគេទទួលបានជ័យជម្នះនៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឡើងទៅផ្តាច់ព្រ័ត្រ។
Jirayu Raksakaew ជាកីឡាករជនជាតិថៃ បច្ចុប្បន្នកំពុងជួយក្រុមបាល់ទះវិសាខាប្រកួតប្រជែងពានរង្វាន់ស្របៀ លីអូ រដូវការទី៦ ហើយគេពាក់ស្លាកលេខ១១នៅក្នុងក្រុមនេះ។ កីឡាកររូបនេះមានវ័យ៣០ឆ្នាំហើយ និងមានកម្ពស់១,៩៤ សង់ទីម៉ែត្រ។ ល្ងាចនេះកីឡាករម្នាក់នេះនឹងត្រូវធ្វើការធ្ងន់បន្តទៀតដើម្បីជួយក្រុមនៅវគ្គផ្ដាច់ព្រ័ត្រ៕