• 2017-07-07 21:14:45
  • បាល់ទាត់

SEA Game៖ បាល់ទាត់​​បុរស​ កម្ពុជា​នៅ​​ជាមួយ​ថៃ​និង​វៀតណាម

  • 2017-07-07 21:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស​​​ក្នុង​ព្រឹត្តិការណ៍ SEA Gameជម្រើស​ជាតិ​កម្ពុជា U22 ស្ថិត​ក្នុង​ពូក B ដែល​មាន​៦​ក្រុម​ ជាមួយ​ក្រុម​ម្ចាស់​មេដាយ​មាស​ឆ្នាំ​មុន​ថៃ និង​មេដាយ​សំរឹទ្ធ​វៀតណាម។ នេះ​ជា​ភារកិច្ច​ដ៏​ពិបាក​មួយ​សម្រាប់​កម្ពុជា និង​ត្រូវ​ប្រឹង​​ឲ្យ​អស់​ពី​ចិត្ត ប្រសិន​ជា​ចង់​ឡើង​ទៅ​វគ្គ​បន្ត។

រំឭក​ថា កាល​ពី​ SEA Game ឆ្នាំ​២០១៥​រៀបចំ​នៅ​សិង្ហបុរី​ កម្ពុជា​​លេង​នៅ​ពូល A។ កម្ពុជា​លេង​បាន​ត្រឹម​វគ្គ​ចែក​ពូល​ប៉ុណ្ណោះ​មាន​៤​ពិន្ទុ​ក្នុង​ការ​ប្រកួត​៤​ដង ដោយ​ពេល​នោះ​មីយ៉ាន់ម៉ា​និង​ឥណ្ឌូណេស៊ី​​ជា​អ្នក​ឡើង​ទៅ​វគ្គ​​​៤ក្រុម​ចុងក្រោយ៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់