
- 2017-10-15 21:16:15
- បាល់ទាត់
ក្រោយឈ្នះពានលីគទី២ វីសាខាកំណត់ពេល៣ឆ្នាំលើកពានលីគកំពូលកម្ពុជា
- 2017-10-15 21:16:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយឈ្នះពានលីគទី២ វីសាខាកំណត់ពេល៣ឆ្នាំលើកពានលីគកំពូលកម្ពុជា
ចន្លោះមិនឃើញ
បន្ទាប់ពីក្លាយជាជើងឯកលីគកម្ពុជាលំដាប់ទី២ ឬ Cambodian League II ក្រុមចំណូលថ្មី វីសាខាបានកំណត់ពេល៣ឆ្នាំខាងមុខដើម្បីលើកពានលីគបាល់ទាត់កំពូលកម្ពុជា។ នេះជាការឲ្យដឹងពីគ្រូបង្វឹកវីសាខា។
លោក ហុក សុជីវន្ត គ្រូបង្វឹកវីសាខាបាននិយាយថា ថ្នាក់ដឹកនាំក្រុមវីសាខាបានកំណត់គោលដៅរួចហើយគឺរយៈពេល៣ឆ្នាំខាងមុខ ក្រុមវីសាខាត្រូវលើកពានលីគបាល់ទាត់កំពូលកម្ពុជាឲ្យខាងតែបាន។ ការដាក់គោលដៅនេះ បន្ទាប់ពីក្រុមវីសាខាបានចូលលេងលីគកម្ពុជាលំដាប់ទី២ហើយក្លាយជាជើងឯក និងទទួលបានកៅអីមួយឡើងទៅលេងលីគកំពូលកម្ពុជារដូវកាលពី២០១៨ខាងមុខនេះ។ ដូច្នេះមានន័យថា ចន្លោះឆ្នាំ២០១៨ដល់២០២០ វីសាខានឹងក្លាយក្រុមខ្លាំងមួយនៅលីគកំពូលកម្ពុជា និងជារយៈពេលដែលក្រុមនេះប្រជែងយកពាន។
ប្រាក់រង្វាន់លីគទី២
ក្រុមអាជ្ញាកណ្តាក៖ ៤នាក់ទទួលបាន ១.៥ លានរៀល
គ្រូបង្វឹកល្អ៖ ហុក សុជីវ័ន្ត ទទួលបាន១លានរៀល
អ្នកចាំទីល្អ៖ ជា វណ្ណសាក់ ទទួលបាន៨០ម៉ឺនរៀល
អ្នកទាត់ចូលទីច្រើនជាងគេ៖ នុត ស៊ីនួន ទទួល៨០ម៉ឺនរៀល
កីឡាករល្អប្រចាំព្រឹត្តិការណ៍៖ សៀង ចន្ធា ទទួលបាន៨០ម៉ឺនរៀល
ក្រុមលេខ៤៖ Sotilo Angkor ទទួលបាន១០លានរៀល
ក្រុមលេខ៣៖ យុវជនក្រសួងការពារជាតិ ទទួលបាន១៥លានរៀល
ក្រុមលេខ២៖ យុវជនសាលាបាល់ទាត់ជាតិបាទី ទទួលបាន២០លានរៀល
ក្រុមលេខ១៖ វីសាខា ទទួលបាន៣០លានរៀល