ជម្រើសជាតិបែលហ្សិក ជាប់ជា Team of the Year ២០១៥
ការបន្តជាប់ចំណាត់ថ្នាក់កំពូលនៅ FIFA Ranking ប្រចាំខែធ្នូ បានធ្វើឲ្យក្រុមជម្រើសជាតិបែលហ្សិក ជាប់ជាក្រុមល្អបំផុតប្រចាំឆ្នាំ២០១៥ ឬ Team of the Year award។ ក្រុមដែលមានរហស្សនាមថាបិសាចក្រហមមួយនេះ បានឡើងឈរលេខ១ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួនកាលពីខែវិច្ឆិកា ហើយបន្តរក្សាតំណែងរបស់ខ្លួនក្នុងខែចុងក្រោយនៃឆ្នាំ២០១៥ ធ្វើឲ្យក្រុមប្រជែងផ្សេងទៀតដូចជា អាហ្សង់ទីន អាល្លឺម៉ង់ ជាដើមនោះ បាត់បង់ឱកាស។